សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ គង់នៅវត្តអូរសោម
នារសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអូរសោម ស្ថិតក្នុងភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់។
ប្រភព៖ ខុទ្ទកាល័យប្រធានព្រឹទ្ធសភា